អត្រាប្តូរប្រាក់ប្រចាំថ្ងៃ: 4075.00 រៀល/ដុល្លា

  • សង្ខេបនៃកម្មវិធីផ្តល់សន្ទនីយភាពដល់មូលបត្រ
    • ១. តើការផ្ដល់សន្ទនីយភាពដល់មូលបត្រគឺជាអ្វី?
      ការផ្តល់សន្ទនីយភាពដល់មូលបត្រ គឺជាកម្មវិធីមួយបង្កើតឡើងដើម្បីជំរុញសន្ទនីយភាពរបស់មូលបត្រ ដោយតម្រូវឱ្យសមាជិកផ្ដល់សន្ទនីយភាពដាក់បញ្ជាទិញនិង/ឬលក់ ដើម្បីកាត់បន្ថយគម្លាតថ្លៃរវាងសំណើលក់ល្អបំផុតនិងសំណើទិញល្អបំផុត ឱ្យនៅស្មើឬទាបជាង១០ឯកតាគម្លាតថ្លៃ ជាប្រចាំ ក្នុងអំឡុងវគ្គជួញដូរនិរន្តរ៍។

      ដូច្នេះ គោលដៅចុងក្រោយនៃការបង្កើតឱ្យមានសមាជិកផ្តល់សន្ទនីយភាពទីផ្សារនេះឡើង គឺដើម្បីធានាថា បញ្ជាទិញនិងបញ្ជាលក់តែងមានជាប្រចាំនៅក្នុងប្រព័ន្ធទទួលបញ្ជារបស់ផ្សារ ដែលអនុញ្ញាតឱ្យវិនិយោគិនតែងអាចរកបាននូវភាគីអ្នកទិញនិងអ្នកលក់ សម្រាប់ធ្វើការជួញដូរជាមួយ។ បន្ថែមពីលើនេះ គម្លាតរវាងថ្លៃទិញនិងថ្លៃលក់ត្រូវបានកាត់បន្ថយឱ្យនៅកម្រិតទាប ដូច្នេះវិនិយោគិនមានការចំណាយតិចជាងមុនក្នុងការជួញដូរ។

        ២. គុណវុឌ្ឍិនៃសមាជិកផ្ដល់សន្ទនីយភាព
      សមាជិក ផមក ដែលមានបំណងធ្វើជាសមាជិកផ្ដល់សន្ទនីយភាព ត្រូវបំពេញលក្ខខណ្ឌតម្រូវដូចខាងក្រោម៖
    • មានអាជ្ញាប័ណ្ណជាក្រុមហ៊ុនធានាទិញមូលបត្រ ឬពាណិជ្ជករមូលបត្រ។
      មានបុគ្គលិកយ៉ាងតិច១នាក់ ដើម្បីអនុវត្តការងារផ្ដល់សន្ទនីយភាព។
      មានយន្តការគ្រប់គ្រង និងត្រួតពិនិត្យផ្ទៃក្នុង។
      ៣. កាតព្វកិច្ចនៃសមាជិកផ្ដល់សន្ទនីយភាព
      សមាជិកផ្ដល់សន្ទនីយភាពតម្រូវអោយដាក់បញ្ជាទិញនិង/ឬលក់ ដើម្បីកាត់បន្ថយគម្លាតថ្លៃឱ្យស្មើនឹងឬតិចជាង១០ឯកតាគម្លាតថ្លៃ ក្នុងរយៈពេល៥នាទីគិតពីពេលដែលមានគម្លាតកើតឡើង។
      ឧទាហរណ៍៖ នៅពេលដែលមានគម្លាតច្រើនជាង១០ឯកតាគម្លាតថ្លៃ (ឧទាហរណ៍៖ ពី៥.៨០០ ​ដល់ ៦.២០០) សមាជិកផ្ដល់សន្ទនីយភាពត្រូវបង្កើតគម្លាតថ្លៃដែលបានអនុញ្ញាត(≤១០) ដោយស្ថិតនៅចន្លោះពី៥.៨០០ និង៦.២០០។ ក្នុងឧទាហរណ៍ខាងក្រោម គម្លាតថ្លៃគឺ៥ គិតពី៦.០០០ ដល់ ៦.១០០។

      ៤. សមាជិកផ្ដល់សន្ទនីយភាពបច្ចុប្បន្ន
    សមាជិកផ្ដល់សន្ទនីយភាព
    លេខរៀង នាមករណ៍ក្រុមហ៊ុន ភាគហ៊ុនទទួលបន្ទុក
    1 យាន់តា ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិ PPAP
    2 អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យួរឹធី PAS
    DBD
      ៥. ការលើកទឹកចិត្ត
      សម្រាប់ប្រតិបត្តិការផ្តល់សន្ទនីយភាព សមាជិកផ្ដល់សន្ទនីយភាពទទួលបានការលើកលែងថ្លៃសេវារបស់ ផមក  ​ ដែលក្នុងនោះរួមមានថ្លៃសេវាជួញដូរមូលបត្រ ថ្លៃសេវាផាត់ទាត់និងទូទាត់មូលបត្រ និងថ្លៃសេវាផ្ទេរមូលបត្ររវាងគណនី។
  • ចំណាត់ថ្នាក់នៃសមាជិកផ្ដល់សន្ទនីយភាព
  • សមាជិកផ្ដល់សន្ទនីយភាព
    សមាជិកផ្ដល់សន្ទនីយភាព
    នាមករណ៍ក្រុមហ៊ុន ភាគហ៊ុនទទួលបន្ទុក
    • គុណភាពនៃសមាជិកផ្ដល់សន្ទនីយភាពត្រូវបានវាយតម្លៃប្រចាំខែ ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យចំនួន៣ ដូចខាងក្រោម៖
    • ការដាក់បញ្ជាទាន់ពេលវេលា – ក្នុងរយៈពេល៥នាទី គិតពីពេលដែលគម្លាតថ្លៃចាប់មានច្រើនជាង១០ឯកតាគម្លាតថ្លៃ
      ភាពប្រសើរឡើងនៃគម្លាតថ្លៃ – គម្លាតថ្លៃដែលទាបជាង១០ឯកតាគម្លាតថ្លៃ
      ការចូលរួមក្នុងការជួញដូរ – តម្លៃជួញដូរដោយសមាជិកផ្ដល់សន្ទនីយភាព ធៀបនឹងតម្លៃជួញដូរសរុបនៃភាគហ៊ុនទទួលបន្ទុក។