អត្រាប្តូរប្រាក់ប្រចាំថ្ងៃ: 4060.00 រៀល/ដុល្លា

ឯកឧត្តម ហុង​ សុហួរ
ប្រតិភូរាជរដ្ឋាភិបាលទទួល
បន្ទុកជា អគ្គនាយកនៃ
ផ្សារមូលបត្រកម្ពុជា
Welcome to the Cambodia Securities Exchange!
ក្នុង​នាម​ជា​សហគ្រាស​សាធារណៈ​ដែលរដ្ឋ​មាន​ភាគហ៊ុន​ភាគ​ច្រើន ​ផ្សារមូលបត្រកម្ពុជា​បាន ទទួល​ភារកិច្ច​បង្កើត​និង​ដាក់​ឲ្យ ដំណើរ​ការ​​ទីផ្សារ​មូលបត្រ​ដំបូង​បង្អស់​នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា។

ដើម្បី​ក្លាយ​ទៅ​ជា​តួអង្គ​ដ៏សំខាន់​មួយ​នៅ​ក្នុង​វិស័យហិរញ្ញវត្ថុ និង​ដើម្បី​បំពេញ​មុខងារ​ជា​ប្រតិបត្តិករ ទីផ្សារ​មូលបត្រ ប្រតិបត្តិករ ប្រព័ន្ធ​ផាត់​ទាត់​និង​ទូទាត់ និង​ប្រតិបត្តិករ​រក្សា​ទុក​មូលបត្រ ប្រកប​ដោយ​ប្រសិទិ្ធភាព ​ផ្សារមូលបត្រកម្ពុជា​នឹង​បំពាក់​នូវ ឧបករណ៍​បច្ចេកវិទ្យាព័ត៌មាន​ដ៏​ទំនើប និង​មាន បុគ្គលិក​ដែល​មាន​សមត្ថភាព​ជា​មួយ​នឹង​ការ​ចូលរួម​ដោយ​ផ្ទាល់ ពី​អ្នក​ជំនាញកូរ៉េ ដែល​ត្រូវ​បាន​ចាត់​តាំង ដោយ​ក្រុមហ៊ុន​ផ្សារមូលបត្រ​កូរ៉េ។

បេសកកម្ម​​ដ៏​ចម្បង​មួយ​របស់​យើង​គឺ​បង្កើត​ឡើង​នូវ​បរិយាកាស​ជួញ​ដូរ​ដែល​ប្រកប​ដោយ ភាពយុត្តិធម៌ តម្លាភាព និង​ភាព​មាន អំណោយ​ផល​ដល់​​វិនិយោគិន ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​ហើយ​ក្នុង រយៈ​ពេល​មួយ​​សមស្រប យើង​នឹង​បង្កើត​នូវ​ផលិតផល​ថ្មីៗ សម្រាប់​អ្នក​ចូល​រួម​ទីផ្សារ​ទាំង​អស់។

ក្នុង​ន័យ​នេះ យើង​ខ្ញុំ​សូម​ស្នើ​ឲ្យ​មាន​ការចូលរួម​សហការ​ពី​សធារណជន​ទាំង​អស់ ដើម្បី​ចែក​រំលែក​នូវ ភាព​ជោគជ័យ​ជាមួយ​យើង​ខ្ញុំ។