អត្រាប្តូរប្រាក់ប្រចាំថ្ងៃ: 4,045 រៀល/ដុល្លា

សេចក្តីជូនព័ត៌មាន អំពីការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង ផ្សារមូលបត្រកម្ពុជា និង ផ្សារមូលបត្រហាណូយ

និងរវាង ផ្សារមូលបត្រកម្ពុជា និង ផ្សារមូលបត្រឡាវ

 

កាលពីព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (ផ.ម.ក.) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាចំនួនពីរនៅថ្ងៃនិងកន្លែងតែមួយ នៅអគារទីស្នាក់ការរបស់ ផ.ម.ក. ៖ អនុស្សរណៈនៃការយោគយល់គ្នាមួយជាមួយផ្សារមូលបត្រហាណូយ និងអនុស្សរណៈនៃការយោគយល់គ្នាមួយទៀតជាមួយផ្សារមូលបត្រឡាវ។ អនុស្សរណៈនៃការយោគយល់គ្នាទាំងពីរនេះ ត្រូវបានចុះហត្ថលេខាដោយអគ្គនាយកនៃផ្សារមូលបត្រទាំងបី និងត្រូវបានចូលរួមជាសក្ខីភាពដោយ លោកជំទាវ ងួន សុខា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វូ បាង ប្រធានគណៈកម្មការមូលបត្រវៀតណាម  និង​លោក ផៃទ្បាម​ឧត្តមខាម អគ្គកុងស៊ុលនៃសាធារណរដ្ឋប្រជាមានីតទ្បាវប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

 

អនុស្សរណៈនៃការយោគយល់គ្នាដែលបានចុះហត្ថលេខានាថ្ងៃនេះ បញ្ជាក់ឱ្យឃើញថា ផ្សារមូលបត្រទាំងបីមានឆន្ទៈរួមគ្នានិងមានការយោគយល់គ្នា ក្នុងការបើកផ្លូវឱ្យមានបណ្តាញទំនាក់ទំនងរវាងគ្នាប្រសើរជាងមុន និងជំរុញទំនាក់ទំនងដែលមានស្រាប់ឱ្យកាន់តែមានភាពជិតស្និទ្ធនិងរឹងមាំបន្ថែមទៀត ដើម្បីជាប្រយោជន៍នៃទីផ្សារមូលធននៃប្រទេសទាំងបី។

 

អនុស្សរណៈទាំងពីរដែលដាច់ពីគ្នា ប៉ុន្តែស្រដៀងគ្នានេះ បានលើកឡើងនូវសហប្រតិបត្តិការសំខាន់ៗមួយចំនួនដែលរួមមាន៖ ការចែករំលែកព័ត៌មានទីផ្សារនិងព័ត៌មានសាជីវកម្ម ចំណេះដឹងនិងបទពិសោធន៍ទាក់ទងនឹងការអភិវឌ្ឍន៍ទីផ្សារមូលបត្រ ការយល់ដឹងរបស់សាធារណជននិងការអប់រំវិនិយោគិន ជាដើម។

 

អនុស្សរណៈនៃការយោគយល់គ្នានាថ្ងៃនេះ គឺជាអនុស្សរណៈទីពីរ និងទីបី របស់ផ្សារមូលបត្រកម្ពុជា បន្ទាប់ពីអនុស្សរណៈនៃការយោគយល់គ្នាទីមួយជាមួយផ្សារ​មូលបត្រ​ថៃ ដែលបានចុះហត្ថលេខានៅខែឧសភា ឆ្នាំ២០១៤។ កិច្ចសហប្រតិបត្តិការថ្នាក់អនុតំបន់នេះ មិនត្រឹមតែជាចំណុចចាប់ផ្តើមដ៏ល្អមួយនៅក្នុងដំណើរការអភិវឌ្ឍន៍និងសមាហរណកម្មទីផ្សារមូលធនអាស៊ានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយលើកកម្ពស់រូបភាពរបស់ផ្សារមូលបត្រ កម្ពុជា ដល់វិនិយោគិនក្នុងតំបន់និងអន្តរជាតិដែលកំពុងស្វែងរកឱកាសវិនិយោគនៅក្នុងតំបន់។

 

សូមអានឯកសារយោងដូចខាងក្រោមសម្រាប់ព័ត៌មានលម្អិត។

ឯកសារ Press Release Khmer.pdf
Notice
លេខរៀង ចំណងជើង ធនធាន កាលបរិច្ឆេទ
346
11/04/2024
345
09/04/2024
344
08/04/2024
343
03/04/2024
342
13/03/2024
341
26/01/2024
340
19/01/2024
339
19/01/2024
338
12/01/2024
337
02/01/2024
1 : 2 : 3 : 4 : 5 : 6 : 7 : 8 : 9 : 10next