អត្រាប្តូរប្រាក់ប្រចាំថ្ងៃ: 4064.00 រៀល/ដុល្លា

សន្ទស្សន៍គឺជាស្ថិតិពណ៌នាមួយដែលសងេ្ខបអំពីការប្រែប្រួលតម្លៃភាគហ៊ុនមួយក្រុម។ មានប្រភេទសន្ទស្សន៍ជាច្រើនដែលត្រូវបានបង្កើតដោយផ្សារមូលបត្រ ដូចជា សន្ទស្សន៍រួម (ដែលរាប់បញ្ចូលគ្រប់ភាគហ៊ុនទាំងអស់នៅលើទីផ្សារ) សន្ទស្សន៍ឧស្សាហកម្ម (ដែលរាប់បញ្ចូលភាគហ៊ុនទាំងអស់នៅក្នុងឧស្សាហកម្មមួយ ឬក្នុងវិស័យមួយនៃសេដ្ឋកិច្ច) សន្ទស្សន៍សម្រាប់គោលដៅពិសេសណាមួយ (ដែលរាប់បញ្ចូលភាគហ៊ុនមួយក្រុម សម្រាប់គោលដៅពិសេសណាមួយ ដោយមិនគិតពីចំណាត់ថ្នាក់ឧស្សាហកម្ម)។

នៅពេលបើកទីផ្សារជាលើកដំបូង ផ្សារមូលបត្រកម្ពុជា (ផមក) មានសន្ទស្សន៍តែមួយប៉ុណ្ណោះ គឺសន្ទស្សន៍រួម ដែលមានឈ្មោះថា “សន្ទស្សន៍ ផមក”

សន្ទស្សន៍រួមកើតមានពីព្រោះគេត្រូវការតួលេខមួយដើម្បីពិពណ៌នាថាតើថ្លៃនៅលើទីផ្សារឡើង ឬក៏ចុះនៅក្នុងអំឡុងពេលជាក់លាក់មួយ។ ដូច្នេះ សន្ទស្សន៍រួមគឺជាឧបករណ៍មួយក្នុងការវាស់ស្ទង់អំពីចលនាឬដំណើរការនៃទីផ្សារមូលបត្រ។ វាក៏អាចត្រូវបានប្រើប្រាស់ជាស្តង់ដារគំរូសម្រាប់វាស់វែងគុណភាពផតហ្វូលីយ៉ូ (Portfolio) ឬជាសូចនាករក្នុងការបង្ហាញពីស្ថានភាពនៃសេដ្ឋកិច្ចជាតិទាំងមូលតែម្តង។
  • រូបមន្តសន្ទស្សន៍ ផមក៖
    • វិធីសាស្រ្តគណនា : សន្ទស្សន៍ផ្អែកលើទំហំមូលធនូបនីយកម្មទីផ្សារ (Market Capitalization Weighted Index)
      • តម្លៃសន្ទស្សន៍ត្រូវបានគណនាដោយផ្អែកលើទម្ងន់នៃទំហំនៃក្រុមហ៊ុនចុះបញ្ជីនីមួយៗ
    • ថ្ងៃមូលដ្ឋាន : ថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ២០១២
      • កាលបរិច្ឆទនេះនឹងត្រូវផ្លាស់ប្តូរប្រសិនបើកាលបរិច្ឆទជួញដូរលើកដំបូងផ្លាស់ប្តូរ
    • តម្លៃមូលដ្ឋាន : ១០០០ ពិន្ទុ