- ១. តើព័ត៌មានប្រភេទណាដែលបុគ្គលចុះបញ្ជី/បុគ្គលបោះផ្សាយត្រូវផ្សព្វផ្សាយ?
- ព័ត៌មានទាន់ពេល៖
-
សំដៅដល់ព័ត៌មានទាំងឡាយណាដែលអាចមានផលប៉ះពាល់ដល់ថ្លៃ ឬការជួញដូរមូលបត្ររបស់បុគ្គលបោះផ្សាយ ហើយនៅពេលដែលព័ត៌មានទាំងនោះកើតមានឡើង បុគ្គលបោះផ្សាយត្រូវធ្វើការបង្ហាញព័ត៌មានទាំងនោះភ្លាម។
- របាយការណ៍សាមាយិក៖
- សំដៅដល់របាយការណ៍ដែលត្រូវបានរៀបចំសម្រាប់រយៈពេលនៃការរាយការណ៍ជាក់លាក់ណាមួយ រួមមាន របាយការណ៍ប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំ។
- ព័ត៌មានពិសេស៖
-
សំដៅដល់ព័ត៌មានដូចជា ការទិញមកវិញនិងលុបចោលមូលបត្រកម្មសិទ្ធិ សំណើទិញធែនឌ័រ ការរំលាយក្រុមហ៊ុនបញ្ចូលគ្នានិងការទិញយក និងការទទួលកាន់កាប់បន្ត។
- ព័ត៌មានតាមការស្នើសុំ៖
-
សំដៅដល់ព័ត៌មានទាំងឡាយណាដែល គ.ម.ក. តម្រូវអោយបុគ្គលបោះផ្សាយធ្វើការបង្ហាញ។
- ២. តើបុគ្គលចុះបញ្ជីត្រូវបង្ហាញព័ត៌មាននៅពេលណា?
- ព័ត៌មានទាន់ពេល
- បុគ្គលបោះផ្សាយត្រូវផ្តល់ព័ត៌មានជូន គ.ម.ក. ភា្លម ប្រសិនបើមានព្រឹតិ្តការណ៍ណាមួយដូចដែលបានចែងក្នុងមាត្រាទី៥នៃប្រកាសសី្តពីការបង្ហាញព័ត៌មានសាជីវកម្មបានកើតឡើងក្នុងរយៈពេល ១(មួយ)ម៉ោងមុន ឬក្នុងកំឡុងពេលជួញដូរ។
- ក្នុងករណីព្រឹតិ្តការណ៍កើតឡើងក្រៅពីម៉ោងជួញដូរប៉ុន្តែក្នុងម៉ោងធ្វើការ បុគ្គលបោះផ្សាយត្រូវផ្តល់ព័ត៌មានក្នុងម៉ោងធ្វើការនៃថ្ងៃដែលព្រឹតិ្តការណ៍កើតមានឡើង។
- ក្នុងករណីមានព្រឹតិ្តការណ៍ផ្សេងទៀត បុគ្គលបោះផ្សាយត្រូវផ្តល់ព័ត៌មានក្នុងកំឡុងពេលយ៉ាងតិច១ម៉ោង មុនម៉ោងជួញដូរនៃថ្ងៃអាជីវកម្មបន្ទាប់។
- របាយការណ៍សាមាយិក
បុគ្គលបោះផ្សាយត្រូវបញ្ចូនរបាយការណ៍ទៅ គ.ម.ក. ដូចខាងក្រោម៖
- របាយការណ៍ប្រចាំឆ្នាំ ត្រូវផ្តល់អោយក្នុងរយៈពេល៩០ (កៅសិប)ថ្ងៃ បន្ទាប់ពីបញ្ចប់ឆ្នាំសារពើពន្ធ។
- របាយការណ៍ប្រចាំឆមាស ត្រូវផ្តល់អោយក្នុងរយៈពេល៤៥ (សែសិបប្រាំ)ថ្ងៃ បន្ទាប់ពីបញ្ចប់ឆមាសនៃឆ្នាំសារពើពន្ធ។
- របាយការណ៍ប្រចាំត្រីមាស ត្រូវផ្តល់អោយក្នុងរយៈពេល៤៥ (សែសិបប្រាំ)ថ្ងៃ បន្ទាប់ពីបញ្ចប់ត្រីមាសនៃឆ្នាំសារពើពន្ធ។
- ព័ត៌មានពិសេស
មុនពេលព្រឹត្តិការណ៍កើតឡើង
- ការទិញមកវិញនិងការលុបចោលមូលបត្រកម្មសិទ្ធិ និងសំណើទិញធែនឌ័រ៖ បុគ្គលបោះផ្សាយត្រូវផ្តល់ព័ត៌មានជូន គ.ម.ក. ក្នុងអំឡុងពេល ៣(បី)ថ្ងៃ បន្ទាប់ពីការសម្រេចរបស់ក្រុមប្រឹក្សាភិបាល។
- ការទទួលកាន់កាប់បន្ត និងការរំលាយក្រុមហ៊ុនបញ្ចូលគា្ននិងការទិញយក៖ បុគ្គលបោះផ្សាយត្រូវផ្តល់ព័ត៌មាន និងផ្តល់ឯកសារដែលជាប់ពាក់ព័ន្ធជូន គ.ម.ក. ភា្លម បន្ទាប់ពីមានការសម្រេចរបស់ក្រុមប្រឹក្សាភិបាល។
ក្រោយពេលព្រឹត្តិការណ៍កើតឡើង
- បុគ្គលបោះផ្សាយត្រូវផ្តល់របាយការណ៍លទ្ធផលនៃការទិញមកវិញនិងការលុបចោលមូលបត្រកម្មសិទ្ធិ ការរំលាយក្រុមហ៊ុនបញ្ចូលគា្ននិងការទិញយក និងការទទួលកាន់កាប់បន្ត ជូន គ.ម.ក. ក្នុងអំឡុងពេល ៣(បី)ថ្ងៃ បន្ទាប់ពីបានបញ្ចប់ប្រតិបត្តិការណ៍ទាំងនោះ។
- ករណីប្រតិបត្តិការណ៍ប្រព្រឹត្តទៅមិនបានសម្រេច បុគ្គលបោះផ្សាយត្រូវផ្តល់ព័ត៌មានជូន គ.ម.ក. ភា្លម។
- ព័ត៌មានតាមការស្នើសុំ
- បុគ្គលបោះផ្សាយត្រូវផ្តល់ព័ត៌មានភា្លម នៅពេលដែលមានការសើ្នសុំពីអគ្គនាយកនៃ គ.ម.ក.។
- ៣. តើបុគ្គលចុះបញ្ជី/បុគ្គលបោះផ្សាយត្រូវបង្ហាញព័ត៌មានដោយវិធីសាស្រ្តបែបណា?
បុគ្គលបោះផ្សាយត្រូវគោរពតាមបែបបទដូចខាងក្រោម៖
- បុគ្គលបោះផ្សាយត្រូវចាត់តាំងបុគ្គលិកយ៉ាងតិច ១ (មួយ)រូប ដើម្បីទទួលបន្ទុកក្នុងការផ្តល់ព័ត៌មាន។
- ធ្វើចំណាត់ថ្នាក់ប្រភេទព័ត៌មាន “សម្រាប់ផ្សព្វផ្សាយជាសាធារណៈ” ឬ “មិនសម្រាប់ផ្សព្វផ្សាយជាសាធារណៈ” ។
- ព័ត៌មានដែលត្រូវបង្ហាញ ត្រូវដាក់ជូនអគ្គនាយកនៃ គ.ម.ក. ដើម្បីពិនិត្យផ្ទៀងផ្ទាត់មុននឹងសម្រេចបញ្ចូនទៅទីផ្សារមូលបត្រប្រតិស្រុត ដើម្បីធ្វើការផ្សព្វផ្សាយភ្លាមដល់វិនិយោគិន និងសារធារណជន។
- បុគ្គល បោះផ្សាយអាចបង្ហាញព័ត៌មានទៅទីផ្សារមូលបត្រប្រតិស្រុត និងសារធារណជន តាមរយៈគេហទំព័ររបស់បុគ្គលបោះផ្សាយ និង/ឬតាមរយៈសារព័ត៌មាននានា បន្ទាប់ពីទទួលបានការអនុញ្ញាតពីអគ្គនាយកនៃ គ.ម.ក.។
- ៤. ដ្យាក្រាមនៃការបង្ហាញព័ត៌មាន
-