អត្រាប្តូរប្រាក់ប្រចាំថ្ងៃ: 4045.00 រៀល/ដុល្លា

Company Outlines
History
History

   ដើម្បី​សម្រេច​បាន​នូវ​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​ដោយ​ឈរ​លើ​គោលដៅ​ក្នុង​ការ​ជំរុញ​កំនើន​សេដ្ឋកិច្ច តាម​រយៈ​លំហូរ​មូលធន ការ​វិនិយោគ និង ការ​វិភាជន៍​ជា​ថ្មី​នូវ​មូល​ធន​តាម​យន្ដការ​ទីផ្សារ​មូលធន នៅ​ខែ វិច្ឆិកា ឆ្នាំ ២០០៦ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នៃ​ព្រះរាជាណាចក្រកម្ពុជា និង​ក្រុមហ៊ុន​ផ្សារមូលបត្រ​កូរ៉េ​បាន​ចុះ ហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់ ស្ដី​អំពី "ការ​អភិវឌ្ឍ​ផ្សារមូលបត្រ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា"។ ដោយ​ផ្អែក​លើ​អនុស្សរណៈ​យោគយល់​នេះ សម្ដេច​អគ្គសេនាបតី​តេជោហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា

   បាន​ប្រកាស​បើក​អោយ​ដំណើរការ​គម្រោង​បង្កើត​ទីផ្សារ​មូលបត្រ​នៅ​ប្រទេសកម្ពុជា នៅ ខែកញ្ញា ឆ្នាំ ២០០៧។ នៅ​ឆ្នាំ ២០០៨ អនុស្សរណៈ​យោគយល់​មួយ​ទៀត​ស្ដី​អំពី "ការ​បង្កើត​ផ្សារមូលបត្រ​នៅ​ព្រះរាជាណាចក្រកម្ពុជា"​​ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នៃ​ព្រះរាជាណាចក្រកម្ពុជា និង​ក្រុមហ៊ុន​ផ្សារ មូលបត្រកូរ៉េ។ នៅខែ មីនា ឆ្នាំ ២០០៩ រាជរដ្ឋាភិបាលកម្ពុជា ដែល​តំណាង​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រុមហ៊ុន​ផ្សារមូលបត្រ​កូរ៉េ បាន​ចុះ​កិច្ច​ព្រមព្រៀង ក្រុមហ៊ុនចំរុះ (Joint Venture) ដើម្បី​បង្កើត​ផ្សារមូលបត្រ ( "ក្រុមហ៊ុន​ផ្សារមូលបត្រកម្ពុជា" )​ស្រប​តាម​ច្បាប់​ស្ដី​អំពី​សហគ្រាស​សាធារណៈ។ ក្រុមហ៊ុន​ផ្សារមូលបត្រកម្ពុជា​បាន​ចុះ​ក្នុង​បញ្ជី​ពាណិជ្ជកម្ម​នៅ​ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០១០។ ស្រប​តាម​កិច្ច​ព្រមព្រៀង ក្រុមហ៊ុនចំរុះ (Joint Venture) ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាន់​កាប់​ភាគហ៊ុន​ចំនួន ៥៥% នៃ​ភាគហ៊ុន​សរុប​របស់​ក្រុមហ៊ុន​ផ្សារមូលបត្រកម្ពុជា ហើយ

   ក្រុមហ៊ុន​ផ្សារមូលបត្រកូរ៉េ​កាន់កាប់​ភាគហ៊ុន​ចំនួន ៤៥%​នៃ​ភាគហ៊ុន​សរុប​របស់​ក្រុមហ៊ុន​ផ្សារមូលបត្រកម្ពុជា។ ក្រុមហ៊ុន​ផ្សារមូលបត្រកម្ពុជា​បាន​ទទួល​អាជ្ញាបណ្ណ​ជា ប្រតិបត្តិករ​ទីផ្សារមូលបត្រ ប្រតិបត្តិករ​ប្រព័ន្ធផាត់ទាត់ និង​ទូទាត់មូលបត្រ ព្រម​ទាំង​ប្រតិបត្តិករ​រក្សាទុកមូលបត្រ ពី​គណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក.) ស្រប​តាម​ច្បាប់​ស្ដី​អំពី​ការ​បោះផ្សាយ និង​ការ​ជួញដូរ​មូលបត្រមហាជន។

CSX Historical Highlights

April 18, 2012

ពិធីប្រកាសបើកការជួញដូរមូលបត្រនៅក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា

February 28, 2011

ការ​ទទួល​បានការអនុញ្ញាតធ្វើជា​ប្រតិបត្តិករ​ទីផ្សារ ប្រតិបត្តិករ​ប្រព័ន្ធផាត់ទាត់ និង​ទូទាត់មូលបត្រ និង​ប្រតិបត្តិករ​រក្សាទុកមូលបត្រ ពី គ.ម.ក។

February 23, 2010

ចុះ​បញ្ជី​ពាណិជ្ជកម្ម

March 23, 2009

កិច្ច​ព្រមព្រៀង "ក្រុមហ៊ុនចំរុះ" ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា​តំណាង​ដោយ​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង ក្រុមហ៊ុន​ផ្សារមូលបត្រកូរ៉េ។

January 21, 2008

អនុស្សរណៈ​យោគយល់​អំពី​ការ​បង្កើត​ផ្សារមូលបត្រ​នៅ​ព្រះរាជាណាចក្រកម្ពុជា

September 06, 2007

ការ​ដាក់​អោយ​ដំណើរការ​គម្រោង​បង្កើត​ផ្សារមូលបត្រ​នៅ​កម្ពុជា

November 20, 2006

អនុស្សរណៈ​យោគយល់​អំពី​ការ​អភិវឌ្ឍ​ផ្សារមូលបត្រ​នៅ​ព្រះរាជាណាចក្រកម្ពុជា