អត្រាប្តូរប្រាក់ប្រចាំថ្ងៃ: 4045.00 រៀល/ដុល្លា

Chaiman
ឯកឧត្តមបណ្ឌិតសភាចារ្យ
ហ៊ាន សាហុឹប
ប្រធានក្រុមប្រឹក្សាភិបាល
Welcome to the Cambodia Securities Exchange!
ដើម្បី​ឈាន​មួយ​ជំហាន​ទៀត​នៅ​ក្នុង​ការអនុវត្ត យុទ្ធសាស្រ្ត​អភិឌ្ឍន៏​វិស័យ​ហិរញ្ញវត្ថុ​ក្នុង​ឆ្នាំ​២០០៦-២០១៥ រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​បង្កើត ​ផ្សារមូលបត្រ​កម្ពុជា ដែល​ជា​សហគ្រាស​សាធារណៈ ដែល ៥៥%​នៃ​ភាគហ៊ុន​សរុប​ត្រូវ​បាន​កាន់​កាប់ ដោយ​រាជ​រដ្ឋាភិបាល​កម្ពុជា ហើយ​ភាគហ៊ុន​ដែល​នៅ​សល់ កាន់​កាប់​ដោយ​ក្រុមហ៊ុន​ផ្សារមូលបត្រ​កូរ៉េ ដែល​ជា​ប្រតិបត្តិករ ទីផ្សារមូលបត្រ​ដ៏​ល្បីល្បាញ​នៃ​សាធារណរដ្ឋ កូរ៉េ។

ភារកិច្ច​ចម្បង​របស់​​ផ្សារមូលបត្រ​កម្ពុជា គឺ​ដើម្បី​បង្កើត និង​ដាក់​ឲ្យ​ដំណើរការ​ទីផ្សារ​មូលបត្រ​ប្រព័ន្ធ​ផាត់ទាត់ និង​ទូទាត់ មូលបត្រ និង​ប្រព័ន្ធ​រក្សា​ទុកមូលបត្រ ស្រប​តាម​ច្បាប់​ស្តីពី​ការ​បោះផ្សាយ និង​ជួញ​ដូរ​មូលបត្រ​មហាជន និង​បទប្បញ្ញត្តិ​ដែល​ពាក់ពន្ធ័។

ដោយ​មាន​ការ​គាំទ្រ​ពេញលេញ​ពី​សំណាក់​រាជរដ្ឋាភិបាល​កម្ពុជា ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ ព្រម​ទាំង​គណៈកម្មការ​មូលបត្រ​កម្ពុជា យើង​បេ្តជ្ញា​រៀបចំ​ឲ្យ​បាន នូវ​បរិយាកាស​ជួញដូរ​ដែល​អំណោយ​ផល សម្រាប់​អ្នក​ចូលរួម​ទីផ្សារ​ទាំងអស់ និង​ប្រែក្លាយ ទីផ្សារ​មូលបត្រកម្ពុជា ទៅ​ជា​ច្រក​ហិរញ្ញប្បទាន​ចម្បង របស់​កម្ពុជា។

ដូច្នេះ​សូម​ចូល​រួម​ជា​មួយ​យើង​ខ្ញុំ​ដើម្បី​អភិវឌ្ឍវិស័យ​មូលបត្រ​របស់​កម្ពុជា។